ផ្លេតហ្វមពង្រឹងសមត្ថភាព

ដំណើរការឯកសារក្រដាសដែលហួសសម័យ

សម្រាប់ស្ថាប័នដែលនៅតែពឹងផ្អែកខ្លាំងលើដំណើរការក្រដាសស្នាមនិងមានការងារស្មុគស្មាញច្រើនជំហាន អាចទទួលបានគុណតម្លៃយ៉ាងសំខាន់ តាមរយៈការធ្វើឌីជីថលកម្ម និងការលើកកម្ពស់ជំនាញបុគ្គលិក
កត្តាជំរុញ និងលទ្ធផលប្រតិបត្តិការ

ពីក្រដាសស្នាមទៅឌីជីថល – បង្កើនប្រសិទ្ធភាពបាន ២០%

តម្លៃបន្ថែម៖ តាមរយៈការធ្វើស្វ័យប្រវត្តិកម្មលើដំណើរការបញ្ជូនឯកសាររូបវន្ត និងការអនុម័តផ្សេងៗ ស្ថាប័នអាចកាត់បន្ថយការរាំងស្ទះ ការរអាក់រអួលពីការធ្វើដោយដៃ និង ពេលវេលាខាតបង់។ ការផ្លាស់ប្តូរនេះ ជួយបង្កើនលំហូរការងារប្រតិបត្តិការ និងពង្រឹងការទទួលខុសត្រូវរបស់នាយកដ្ឋានបានយ៉ាងច្បាស់លាស់។

ការរៀនសូត្រក្នុងលំហូរការងារ

តម្លៃបន្ថែម៖ បុគ្គលិកនឹងទទួលបានចំណេះដឹងប្រកបដោយប្រសិទ្ធភាពល្អបំផុត នៅពេលកំពុងអនុវត្តការងារជាក់ស្តែង។ តាមរយៈការបញ្ចូលនូវការណែនាំតាមបរិបទ និងមេរៀនខ្នាតតូចៗ ទៅក្នុងដំណើរលំហូរការងារដោយផ្ទាល់ ដែលទាំងអស់នេះនឹងជួយកាត់បន្ថយពេលវេលាបំពេញភារកិច្ច និងគាំទ្រដល់គោលការណ៍ដែលថា ៧០% នៃចំណេះដឹងវិជ្ជាជីវៈ គឺទទួលបានមកពីការអនុវត្តការងារជាក់ស្តែង។

ការវិភាគទិន្នន័យ – បង្កើនប្រសិទ្ធភាពលើសពី ១០%

តម្លៃបន្ថែម៖ ការប្រើប្រាស់ផ្ទាំងគ្រប់គ្រងទិន្នន័យបច្ចុប្បន្នភាពភ្លាមៗ ជំនួសរបាយការណ៍ថេរ ជួយឱ្យថ្នាក់ដឹកនាំមើលឃើញស្ថានភាពការងារ ការប្រើប្រាស់ធនធាន និងកាលវិភាគគម្រោងបានភ្លាមៗ។ វាជួយឱ្យការគ្រប់គ្រងអាចរៀបចំ និងដោះស្រាយបញ្ហាជាមុន ជំនួសឱ្យការរង់ចាំឆ្លើយតបក្រោយពេលបញ្ហាកើតឡើង។
មូលហេតុដែលវាមានប្រសិទ្ធភាព

ការពង្រឹងសមត្ថភាពនៅទូទាំងប្រព័ន្ធអេកូឡូស៊ី

ផ្លេតហ្វមនេះត្រូវបានរចនាឡើងឱ្យអាចដំណើរការបានយ៉ាងមានសុវត្ថិភាព ក្នុងគំរូ “សហគមន៍នៃសហគមន៍”។ វាអនុញ្ញាតឱ្យនាយកដ្ឋានផ្សេងៗ និងភាគីពាក់ព័ន្ធខាងក្រៅ អាចសហការគ្នាលើហេដ្ឋារចនាសម្ព័ន្ធតែមួយ ខណៈពេលដែលទិន្នន័យរបស់ស្ថាប័ននីមួយៗត្រូវបានរក្សាទុកដាច់ដោយឡែកពីគ្នា និងមានការការពារដោយសុវត្ថិភាពយ៉ាងច្បាស់លាស់។

ដោះស្រាយបញ្ហាក្នុងស្រុកជាមួយដំណោះស្រាយសមស្របនឹងបរិបទក្នុងស្រុក

តាមរយៈការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីបរិបទប្រតិបត្តិការក្នុងស្រុក និងតម្រូវការបទប្បញ្ញត្តិ ផ្លេតហ្វមនេះជួយជៀសវាងបញ្ហានៃកម្មវិធីប្រភេទ “ដំណោះស្រាយតែមួយសម្រាប់គ្រប់បរិបទ”។ វាត្រូវបានរចនាឡើងឱ្យមានភាពបត់បែនខ្ពស់ ដើម្បីធានាថាសេវាកម្មឌីជីថលមានភាពងាយស្រួលប្រើប្រាស់ និងស្របនឹងបរិបទការងារក្នុងស្រុក។

បង្កើតសេវាកម្មឌីជីថលផ្ទាល់ខ្លួនរបស់អ្នកជាមួយផ្លេតហ្វម

បទពិសោធន៍ប្រើប្រាស់ស្របគ្នា: ការប្រើប្រាស់គំរូរចនារួម ជួយធានាថាសេវាកម្មឌីជីថលថ្មីៗទាំងអស់ ចាប់ពីដំណើរការទទួលបុគ្គលិកថ្មី រហូតដល់ការកត់ត្រាការថែទាំបច្ចេកទេស មានរបៀបប្រើប្រាស់ងាយយល់ ស្របគ្នា និងផ្តល់បទពិសោធន៍ដូចគ្នាសម្រាប់អ្នកប្រើប្រាស់។                                                                                                                                                                                                                    ​​​​                           ប្រភពទិន្នន័យត្រឹមត្រូវតែមួយ: ការរៀបចំ និងភ្ជាប់លំហូរការងារឱ្យដំណើរការរួមគ្នា ជួយធានាថាទិន្នន័យមិននៅបែកខ្ញែកតាមផ្នែកផ្សេងៗ។ វាផ្តល់នូវប្រភពទិន្នន័យមួយដែលមានភាពស្របគ្នា អាចទុកចិត្តបាន និងអាចយកជាមូលដ្ឋានសម្រាប់ព័ត៌មានទាំងអស់របស់ស្ថាប័ន។

ផ្លេតហ្វមដែលមានសុវត្ថិភាព

សុវត្ថិភាពដែលងាយប្រើប្រាស់: សុវត្ថិភាពកម្រិតខ្ពស់ មិនចាំបាច់ធ្វើឱ្យការប្រើប្រាស់កាន់តែស្មុគស្មាញនោះទេ។ តាមរយៈការប្រើប្រាស់ឧបករណ៍ដែលមានតម្លៃសមរម្យ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដូចជា Telegram សម្រាប់ការចូលប្រើដោយមិនចាំបាច់ប្រើពាក្យសម្ងាត់។ ផ្លេតហ្វមផ្តល់នូវការផ្ទៀងផ្ទាត់អត្តសញ្ញាណដែលមានសុវត្ថិភាព ងាយស្រួលឱ្យបុគ្គលិកទទួលយក និងកាត់បន្ថយភាពស្មុគស្មាញនៃការគ្រប់គ្រងពាក្យសម្ងាត់។

កត្តាជំរុញការអភិវឌ្ឍទាំងប្រព័ន្ធ

ការអនុវត្តកម្មវិធីកសាងសមត្ថភាព ដល់ក្រុមការងារ និងដៃគូគ្រប់លំដាប់ថ្នាក់ ដែលធ្វើការជាមួយគ្នា